ស្ងាត់ៗ ក្រុមកំពូលតារាងស្វាយរៀងថយគម្លាតពីវិសាខាតែ៥ពិន្ទុ
ព្រះខ័នរាជស្វាយរៀងបានជួបលទ្ធផលមិនសូវគាប់ចិត្តទៀតហើយក្នុងក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ ដោយពួកគេយកបានត្រឹមមួយពិន្ទុពីបឹងកេត ១ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ប្រចាំសប្ដាហ៍ទី១៧។
លទ្ធផលបែបនេះមានន័យថា ក្រុមលេខ២វិសាខាបានកាត់បន្ថយគម្លាតពីស្វាយរៀងមកត្រឹមតែ៥ពិន្ទុ ខុសពីប៉ុន្មានប្រកួតមុនដែលឃ្លាតគ្នាដល់ទៅជាង១០ពិន្ទុ។
សម្រាប់វិសាខាដែលឈរលេខ២បណ្ដោះអាសន្នបានបន្តជ័យជម្នះទៀតហើយ ដោយឈ្នះគិរីវង់សុខសែនជ័យ ៦ទល់នឹង១។
សរុបមក ព្រះខ័នរាជស្វាយរៀងមាន៣៩ពិន្ទុ ខណៈវិសាខាមាន៣៥ពិន្ទុ៕