ទីបំផុត Jodon Sancho ចូលរួមជាមួយ Man Utd
បើយោងតាមប្រភពអ្នកសារព័ត៌មានលោក Fabrizio Romano បានឲ្យដឹងថា: បិសាចក្រហម Manchester United បានព្រមព្រៀងគ្នារួចរាល់ជាមួយ Borussia Dortmund ក្នុងតម្លៃ ៩០លានផោន ដើម្បីនាំយកកីឡាករ Jadon Sancho មកកាន់ទឹកដីOld Trafford ស្របពេលដែលកិច្ចសន្យារវាងក្លិបជាមួយទីភ្នាក់ងារក៏បានធ្វើរួចរាល់រហូតដល់ឆ្នាំ ២០២៦ ខណៈពេលដែលក្លិប Man United នឹងប្រកាសជាផ្លូវការឆាប់ៗនេះ។
គួរបញ្ជាក់ថា ព័ត៌មានចរចាមអារ៉ាម Man United និង Sancho ប្រហែលឈានដល់វគ្គបញ្ចប់ ស្របពេលដែលកើតមានឡើងតាំងពីរដូវកាលមុនមកម្លេះ។ បន្ថែមលើតម្លៃខ្លួន Sancho ៩០លានផោន Man United ក៏មានបន្ថែមលើលក្ខខណ្ឌមួយចំនួនទៀតជាមួយទីភ្នាក់ងាររបស់ Sancho ផងដែរ៕