ចង់បាន Coutinho តែ Man UTD អាចបាត់បង់ Rashford
បើយោងទៅតាមសារព័ត៌មានរបស់ប្រទេសអេស្បា៉ញបានចុះផ្សាយថា ក្លឹបអ្នកមានបុណ្យ Barcelona មានបំណងចង់លក់កីឡាករ Coutinho ទៅកាន់ទឹកដី Old Trafford តែបិសាចក្រហម Manchester United ក៏ត្រូវតែលក់កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ខ្លួនRashford ទៅកាន់ទឹកដី Nou Camp វិញដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះកំពុងតែគិតអំពីថ្ងៃអនាគតរបស់ពួកគេ នៅពេលដែលគ្មានវត្តមានខ្សែប្រយុទ្ធមុតស្រួត Luis Suarez ហើយ Rashford អាចជាតួជំនួសមួយដ៏សំខាន់ ដូចនេះហើយទើបក្លឹបកំពុងតែចចារជាមួយបិសាចក្រហម ក្នុងលក្ខខ័ណ្ឌលក់នឹងទិញដូរជាមួយគ្នាទៅវិញទៅមក ហើយស្របពេលដែល Barca បានស្ទាបស្ទង់យ៉ាងច្បាស់ថា Man UTD មានចំណាប់អារម្មណ៍ខ្លាំងក្នុងការចង់បានអតីតខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool មួយនេះ។
គួររំលឹកថា ចាប់តាំងពីកីឡាករ Philippe Coutinho ចាកចេញពី Liverpool ទៅរួមរស់ជាមួយក្លឹបអ្នកមានបុណ្យមក កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៦ឆ្នាំរូបនេះមិនសូវបានជាប់ជាជម្រើស១១នាក់របស់ Barca ឡើយ ពោលគឺទើបតែចូលលេងបានចំនួន៤៤លើក ហើយស៊ុតបាល់បញ្ចូលទីបានចំនួន១២គ្រាប់តែប៉ុណ្ណោះ៕