
គិរីវង់យកបានកីឡាករជម្រើសជាតិហ្វីលីពីនកើតនៅអាមេរិក
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានប្រកាសពីការផ្ទេរយកខ្សែបម្រើប្រយុទ្ធ Jose Elmer Poblete Porteria សម្រាប់រដូវកាល២០២២នេះ។
កីឡាករជនជាតិហ្វីលីពីនកើតនៅសហរដ្ឋអាមេរិកធ្លាប់លេងនៅក្លិប Kaya និង Ceres Negros និង Ratchaburi Mitr Phol នៃក្របខណ្ឌកំពូលថៃ។
គេទទួលបានការបណ្តុះបណ្តាលបាល់ទាត់របស់ក្លិប D.C. United តាំងពីអាយុ ៦ឆ្នាំ រហូតបានជាប់ជាជម្រើសយុវជនក្លិបអាយុក្រោម១៣ឆ្នាំ របស់ Super Y-League។
O.J បានចូលរួមជាមួយក្លិបកំពូលរបស់ហ្វីលីពីន គឺក្លិប Kaya តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦ ហើយក៏បានផ្លាស់ទៅកាន់ក្លិបកំពូល១ទៀត Ceres–Negros / United City សម្រាប់រដូវកាល ២០១៧-២០២០ ដែលរកបានគ្រាប់បាល់ចំនួន២១គ្រាប់៕