Cancelo អាចបានមេដាយឬទេបើ Man City ឈ្នះជើងឯក UCL
ខ្សែការពារ Joao Cancelo នៅតែអាចទទួលបានមេដាយ ប្រសិនបើ Manchester City លើកពាន UEFA Champions League រដូវកាលនេះ។ នេះបើតាមសារព័ត៌មាន Sport Bible ដែលយោងតាមច្បាប់ពី UEFA។
Cancelo ចូលលេងនៅ UCL បាន៦ប្រកួតសម្រាប់ Man City រដូវកាលនេះ មុនផ្ទេរទៅ Bayern Munich លើកិច្ចសន្យាខ្ចី កាលខែមករា។
ប្រភពពី UEFA បញ្ជាក់ថា ក្រុមវគ្គផ្ដាច់ព្រ័ត្រនឹងបានមេដាយ៤០គ្រឿង ដូច្នេះវាស្ថិតនៅលើ Man City ពេលឈ្នះថា នឹងឲ្យ Cancelo ឬអត់៕