កីឡាករអេស្ប៉ាញមួយរូបប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ
ខ្សែបម្រើ David Silva បានចូលរួមជាមួយ Andres Iniesta និង Gerard Pique ក្នុងការលាលែងពីក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ។
កីឡាករវ័យ ៣២ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ ជួយអេស្ប៉ាញឈ្នះ World Cup នៅឆ្នាំ២០១០ និង Euro ឆ្នាំ២០០៨ និងឆ្នាំ ២០១២។
David Silva បានបញ្ចេញសារថ្លែងការថា វាមិនងាយស្រួលនោះទេសម្រាប់ក្នុងការសម្រេចចិត្ត ដោយគេបានគិតគូរយ៉ាងល្អិតល្អន់ និង វិភាគច្បាស់លាស់មុនឈានទៅប្រកាសជាផ្លូវការពីការចាកចេញរបស់គេបែបនេះ។
សមាជិករបស់ Man City បានស៊ុតបញ្ចូលទី ៣៥គ្រាប់ក្នុង១២៥ប្រកួតសម្រាប់ក្រុមជម្រើសជាតិក្នុងរយៈពេលជាង ១២ ឆ្នាំកន្លងមកនេះ។