ភ្នាក់ងាររបស់ Thibaut Courtois ថាការផ្ទេរមកកាន់ Real Madrid គឺដោយសារតែបញ្ហាគ្រួសារ
Real Madrid ទិញបានអ្នកចាំទី Thibaut Courtois ពី Chelsea តម្លៃ៣៥លានអឺរ៉ូ។ ខណៈប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ក្រុមរហស្សនាមអធិរាជសនឹងងបង់ប្រាក់ ៣៥លានអ៊ឺរ៉ូដំបូងសម្រាប់ Courtois ដែលត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំ។
ការអះអាងរបស់ភ្នាក់ងារអ្នកចាំទីជម្រើសជាតិបែលហ្ស៊ិកខាងលើបានឲ្យដឹងថា Thibaut Courtois នឹងនៅជាមួយ Chelsea បន្តទៀតប្រសិនបើគ្រួសាររបស់គេផ្លាស់មករស់នៅទីក្រុងឡុងដ៍។ បើសិនគ្រួសាររបស់គាត់រស់នៅឡុងដុង អ្វីៗនឹងខុសពីនេះទាំងស្រុង។ គាត់នឹងនៅ Chelsea ទៀត គ្មានហេតុផលអ្វីត្រូវចាកចេញពីក្លិបដូច Chelsea ឡើយ។ តែគួរឱ្យស្ដាយ កូនៗរបស់គាត់កំពុងរស់នៅជាមួយម្ដាយពួកគេនៅម៉ាឌ្រីដ។ វាជាមូលហេតុផ្ទាល់ខ្លួន ដូច្នេះយើងត្រូវតែគោរពការសម្រេចចិត្តនេះ។
គួរបញ្ចាក់ថា Real Madrid បានព្រមព្រៀងជាមួយ Chelsea ក្នុងការផ្ទេរ Thibaut Courtois តាមលក្ខខណ្ឌផ្ទាល់ខ្លួន ដែលផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Mateo Kovacic នឹងចូលរួមជាមួយក្រុមតោខៀវនៅលើកិច្ចសន្យាខ្ចីរយៈពេលវែងផងដែរ។