ក្រុមទាំងបួនដែលរំពឹងឈ្នះសំរាប់យប់នេះនៅ UCL ជុំចុងក្រោយ ដើម្បីមានឈ្មោះទៅវគ្គបន្ត
ការប្រកួតបាល់ទាត់ UEFA Champions League រដូវកាល ២០១៨ – ២០១៩ ឈានចូលដល់ជុំចុងក្រោយហើយនៅយប់នេះ។ ខណៈដែលក្រុមមួយចំនួនដូចជា AT.Madrid, Dortmund, Barcelona, FC Porto, Schalke 04, Bayern Munich, Ajax, Juventus, ManU, ManCity, Real Madrid និង AS Roma បានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរួចបាត់ទៅហើយ។
បើទោះបីជាក្រុមខ្លះឡើងរួចទៅហើយក៏ដោយ ថ្ងៃនេះ Admin MSRSPORT និងលើកយក្រុមដែលរំពឹងឈ្នះសំរាប់ការប្រកួតយប់នេះជូនដល់ប្រិយមិត្តផងដែរ។ ក្រុមទាំងនោះមានដូចខាងក្រោម៖
1/ AT.Madrid (Group A)
ថ្វីត្បិតតែក្រុមខ្លាំងមកពី អេស្បាញមួយនេះមានឈ្មោះឡើងទៅវគ្គបន្តរួចទៅហើយក៏ដោយ ក៏ពួកគេជាក្រុមដែលមានតំរុយឈ្នះលើគូប្រកួតនៅយប់នេះដែរ។ ប្រកួតចុងក្រោយរបស់ AT.Madrid ត្រូវប៉ះក្រុមខ្លាំងមកបែលហ្សិក Club Brugge។ កាលពីជើងទី AT.Madrid បានយកឈ្នះម្តងរួចទៅហើយដោយលទ្ធផល ៣-១។ ដូច្នេះយប់នេះ Admin គិតថា AT.Madrid និងទទួលបានជ័យជំនះ ២-០។
2/ Inter Milan (Group B)
ក្លឹបយក្សមកពីអ៊ីតាលីមួយនេះត្រូវការឈ្នះជាចាំបាច់លើក្រុមខ្លាំងមកពីហុលឡង់ PSV Eindhoven ដើម្បីមានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ។ ប្រវត្តជួបគ្នាកាលពីជើងទី១ របស់ក្រុមទាំងពីរគឺ Inter Milan ឈ្នះក្រៅផ្ទះ ២-១។ ដូច្នេះសំរាប់ការប្រកួតជើងទីពីរនេះ Admin គិតថា Inter Milan និងបន្តឈ្នះ ៣-០ លើ PSV Eindhoven។
3/ Paris S.G (Group C)
បច្ចុប្បន្នក្រុមចាយលុយច្រើននៅបារាំង Paris S.G មាន៨ពិន្ទុប៉ុណ្ណោះ ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង។ ពិន្ទុនេះមិនទាន់ធានាកៅអីវគ្គបន្តនៅឡើយទេ ដោយសារក្រុមគូប្រជែងមានពិន្ទុប្រហាក់ប្រហែលគ្នាដែរ។ យប់នេះ Paris S.G ត្រូវការឈ្នះ FK Crvena Zvezda ដែលជាក្រុមមកពីប្រទេស ស៊ែប អោយបានទើបមានកៅអីវគ្គបន្តបាន។ ដូច្នេះ Admin គិតថាគូរនេះ Paris S.G និងឈ្នះដោយលទ្ធផល ៣-០។
4/ Schalke 04 (Group D)
Schalke ជាក្រុមមកពីអាល្លឺម៉ង់ ដែលមានកៅអីរួចស្រេចទៅវគ្គបន្តរួចហើយ ដោយមាន៨ពិន្ទុនាំមុខក្រុមលេខ៣ Galatasaray ដែលមានទើបតែ៤ពិន្ទុប៉ុណ្ណោះ។ យ៉ាងណក៏សំរាប់យប់នេះ Schalke ជាក្រុមដែលរំពឹងឈ្នះច្រើនលើគូរប្រកួត Lokomotiv មកពីរុស្សី ខណៈដែលការប្រកួតជើងទី១ Lokomtiv បរាជ័យក្នុងផ្ទះម្តងរួចទៅហើយ។ ដូច្នេះគូរនេះ Admin គិតថា Schalke 04 និងឈ្នះលើ Lokomotiv 2-1 ៕