ខ្សែបម្រើចាស់វស្សា Yaya Toure ចែកផ្លូវជាមួយ Olympiakos ក្រោយចូលលេងជម្រើសដំបូងបាន២លើក
ខ្សែបម្រើចាស់វស្សា Yaya Toure បានប្រកាសចែកផ្លូវជាមួយ Olympiakos ក្រោយចូលលេងជម្រើសដំបូងបាន២លើក ខណៈកិច្ចសន្យារបស់កីឡាករវ័យ៣៥ឆ្នាំរូបនេះបញ្ចប់ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។
ដោយឡែក Olympiakos ក៏បានបញ្ចេញសេចក្តីថ្លែងការណ៍មួយផងដែរថា៖ “Olympiakos និង Yaya Toure ចង់ប្រកាសដល់អ្នកគាំទ្រថាពួកគេបានយល់ព្រមគ្នាទៅវិញទៅមកដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។”
អតីតសមាជិក FC Barcelona និង Manchester City ដែលផ្ទេរទៅក្លិបរបស់ក្រិកដោយឥតគិតថ្លៃក្នុងខែកញ្ញាប៉ុន្តែចូលលេងជម្រើសដំបូងបានត្រឹមតែពីរលើកប៉ុណ្ណោះ និងលេងជាកីឡាករប្ដូរចូលពីរដងទៀតផងដែរ។