បាល់ទះកម្ពុជាបញ្ចប់វគ្គចែកពូលព្រឹកនេះ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងប្រកួតបញ្ចប់វគ្គចែកពូល ក្នុងពូល B របស់ខ្លួន ដោយត្រូវប៉ះក្រុមមេដាយសំរឹទ្ធឆ្នាំចាស់ ថៃ នៅម៉ោង១១ថ្ងៃត្រង់។
គួរបញ្ជាក់ថា ក្រុមបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងក្នុងប្រវត្តិសាស្ត្រចូលរួមស៊ីហ្គេម ទោះសល់មួយប្រកួតនេះទៀតក្ដី។
ការក្ដោបឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយនេះ កើតឡើងក្រោយថៃឈ្នះហ្វីលីពីន៣សិតទល់នឹង០ នៅថ្ងៃចន្ទ ទី១៦ ខែឧសភា។
កម្ពុជាត្រូវជាមួយថៃដើម្បីយកកំពូលតារាងពូល B នៅថ្ងៃពុធ ទី១៨ ខែឧសភា។ គួរបញ្ជាក់ថា ពូលកម្ពុជាមានតែ៣ក្រុមនេះប៉ុណ្ណោះ។ ប្រកួតដំបូង កម្ពុជាឈ្នះហ្វីលីពីន ៣សិតទល់នឹង១៕