![](https://www.msrsport.com/wp-content/uploads/2020/07/setienessi-1.jpg)
លោក Setien ទទួលស្គាល់ Barca ផ្ដេកផ្ដួលខ្លាំងលើ Messi
លោក Quique Setien អ្នកចាត់ការក្លិប Barcelona យល់ឃើញថា Lionel Messi ពិតជាត្រូវការសម្រាកបន្ទាប់ពីបង្ហាញខ្លួនជាប់ៗគ្នា។
ក្នុងការប្រកួត La Liga សប្ដាហ៍ ៣៥ តារាឆ្នើមអាហ្សង់ទីន លេងពេញ ៩០ នាទី និងបានបង្ហាញសញ្ញាការលេងហួសកម្លាំង។ យ៉ាងណា គេនៅតែបង្ហាញភាពលេចធ្លោជាមួយនឹងការបញ្ជូនយ៉ាងល្អដល់ Arturo Vidal។ បន្ទាប់ពីការប្រកួតនោះ លោក Setien សារភាពថា ក្រុមរបស់លោកពិតជាពឹងផ្អែកខ្លាំងលើ Lionel Messi។
“ខ្ញុំយល់ថា Messi ត្រូវការសម្រាក តែជាមួយស្ថានភាពបច្ចុប្បន្នរបស់ Barca វាហាក់ដូចជាមិនអាចទៅរួចទេ។ ប្រសិនបើយើងរកគ្រាប់បាល់បានច្រើននៅវគ្គទីមួយ ខ្ញុំនឹងទុកឱ្យ Messi បានសម្រាក។ ខ្ញុំបានកត់សម្គាល់ឃើញថាកីឡាករមួយចំនួនពិតជាលេងលើកម្លាំង។” នេះបើតាមការលើកឡើងពីលោក Qique Setien។
![](https://www.msrsport.com/wp-content/uploads/2020/07/vidalmessi.jpg)
VALLADOLID, SPAIN – JULY 11: Arturo Vidal of Barcelona celebrates with teammate Lionel Messi after scoring his team’s first goal during the Liga match between Real Valladolid CF and FC Barcelona at Jose Zorrilla on July 11, 2020 in Valladolid, Spain. Football Stadiums around Europe remain empty due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in all fixtures being played behind closed doors. (Photo by Denis Doyle/Getty Images)
សម្រាប់ Messi ផ្ទាល់គាត់រកបានជំនួយ ២០ នាក់នៅរដូវកាលនេះ។ ទន្ទឹមនឹងការរកបាន ២២ គ្រាប់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនបានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ La Liga ដែលរកគ្រាប់បាល់ និងបញ្ជូនលើស២០ គ្រាប់ក្នុងមួយរដូវកាល។
ទោះបីជាមានអាយុ ៣៣ ឆ្នាំក៏ដោយ Messi នៅតែជាកីឡាករដែលមិនអាចផ្លាស់ប្តូរបាននៅ Barca៕