Martinez ត្រូវអវត្តមាន៨សប្ដាហ៍
ខ្សែការពារ Lisandro Martinez របស់ Manchester United នឹងអវត្តមានរហូតដល់ខែមេសា ឆាប់បំផុត ដោយសាររបួសសរសៃពួរជង្គង់ អំឡុងជំនួបឈ្នះ ៣-០ ក្រុម West Ham កាលពីថ្ងៃអាទិត្យ។
Martinez បានដួលក្នុងតង់ទីពីរបន្ទាប់ពីព្យាយាមការពារបាល់ពី Vladimir Coufal។
កីឡាករវ័យ២៦ឆ្នាំរូបនេះទើបចូលលេងវិញជាលើកទី៣ ក្រោយសម្រាកអស់រយៈពេលជាង ៣ ខែដោយសាររបួសជើង។
ក្លឹបបាននិយាយថា គេត្រូវអវត្តមានយ៉ាងហោចណាស់៨សប្តាហ៍។ ទោះយ៉ាងណាក៏ដោយ មិនទាមទារការវះកាត់ទេ៕