
ប្រទូស្ដរាយរវាងឥណ្ឌូនេស៊ី និងថៃត្រូវបានចារចូលប្រវត្តិសាស្ត្រស៊ីហ្គេម
ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ និង U22 ថៃ ស្ថិតក្នុងចំណោមការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលប្រកបដោយហិង្សាបំផុតនៅស៊ីហ្គេម។
លោក Kassem Matar Al-Hatmi អាជ្ញាកណ្តាលជនជាតិអូម៉ង់បានចេញកាតក្រហមសរុបចំនួន៧ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស SEA Games 32 វគ្គផ្តាច់ព្រ័ត្រ។ កីឡាករថៃបីនាក់ និងសមាជិកគ្រូបង្វឹកពីរនាក់ត្រូវបានកាតក្រហម។ U22 ឥណ្ឌូណេស៊ី មានកីឡាករម្នាក់ត្រូវបណ្ដេញចេញ សមាជិកក្រុមគ្រូបង្វឹកម្នាក់ទៀតក៏ទទួលបានកាតក្រហមដែរ។ នេះបានក្លាយជាវគ្គផ្ដាច់ព្រ័ត្រមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម។
កន្លងមក ឥណ្ឌូណេស៊ី និងថៃក៏ប៉ះគ្នាច្រើនដងដែរក្នុងវគ្គផ្ដាច់ព្រ័ត្រ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតប្រចាំតំបន់។ នៅការប្រកួតកីឡាបាល់ទាត់បុរស ស៊ីហ្គេម ឆ្នាំ ១៩៧៧ វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៅប្រទេសម៉ាឡេស៊ី អាជ្ញាកណ្តាល Othman Omar បានដកសិទ្ធិកីឡាករឥណ្ឌូណេស៊ីពីរនាក់ពីបទវាយជាមួយថៃ៕