ក្រុមតោខៀវ Chelsea ចង់បាន Romelu Lukaku ត្រឡប់មកប្រទេសអង់គ្លេសវិញ
(BC-99)
លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea កំពុងតែទាក់ភ្នែងចំពោះខ្សែប្រយុទ្ធរបស់ក្លិប Inter Milan Romelu Lukaku ក្នុងកិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ ៩០ លានផោន។
Timo Werner ដែលលោក Frank lampard អតីតគ្រូចាស់របស់តោខៀវបានទិញយកមកប្រយុទ្ធទំនងដូចជាមានចំណុចតិចតួចប៉ុណ្ណោះដែលទាក់ចិត្តលោក Tuchel គាប់ជួន Erling Halland មិនបានបង្ហាញពីការចាប់អារម្មណ៍ចំពោះសំណើរទិញរបស់ Chelsea ផងនោះទើបគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះត្រូវតែរួសរាន់ទាក់ទងយកខ្សែប្រយុទ្ធរបស់បែលហ្ស៊ិកវិញម្តង។
ឋិតក្នុងវ័យ ២៧ ឆ្នាំ Lukaku បានក្លាយជាគោលដៅរបស់ក្លិបធំៗមួយចំនួនផ្សេងទៀតផងដែរក្រោយពីកីឡាកររូបនេះបានបង្ហាញសមត្ថភាពដ៏ល្អរបស់ខ្លួនឱ្យ Inter Milan ចាប់តាំងពីររូបគេបានចាកចេញពីក្លិបបិសាចក្រហម Manchester United នៅឆ្នាំ២០១៩ដោយបានបង្ហាញខ្លួន៦៨ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន៤៤គ្រាប់។