Folden រកបាន៣គ្រាប់ម្នាក់ឯង ខណៈ Man City វាយបកឈ្នះ Brentford
Phil Foden រកបាន៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង៣របស់ Manchester City លើ Brentford ក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រុមម្ចាស់ផ្ទះ Brentford រកបានមួយគ្រាប់មុនពីការទាត់បញ្ចូលទីដោយ Neal Maupay នាទី២១។
យ៉ាងណា Phil Foden ធ្វើបានហ៊ែតទ្រីកក្នុងនាទី៤៥+៣, ៥៣ និង៧០ ឱ្យក្រុមរហស្សនាមមេឃខៀវយកបាន៣ពិន្ទុ ឡើងទៅកាន់លំដាប់លេខ២។
ក្រុមលោក Pep Guardiola មាន៤៩ពិន្ទុពីការប្រកួត២២លើក តិចជាង Liverpool ដែលលេងច្រើនជាងមួយប្រកួតចំនួន២ពិន្ទុ៕