
ប្រាក់រង្វាន់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះកើនឡើងជាងមុន
បើតាមការចុះផ្សាយពីទំព័រ Facebook ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យដឹងថា ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន។
សម្រាប់ប្រាក់រង្វាន់ជាក្រុមមានការកើនឡើង១០លានរៀល។ ជាក់ស្ដែង ជើងឯកទទួលបាន១១០លានរៀល, លេខ២ បាន៧០លានរៀល, លេខ៣បាន៤០លានរៀល, ក្រុមអាជ្ញាកណ្ដាលល្អបាន៦លានរៀល, ក្រុម Fair Play បាន៩លានរៀល។
ទន្ទឹមនឹងនេះ អ្នកទាត់បញ្ចូលទីច្រើនជាងគេ, គ្រូល្អ, អ្នកចាំទីល្អ និងកីឡាករល្អបាន៤លានរៀលដូចៗគ្នា ដែលជាការកើនឡើងច្រើនជាងមុន១លានរៀលដូចៗគ្នា។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដោយមាន១៦ក្រុមចូលរួម។ ក្រុមចំនួន៨ពីក្របខណ្ឌ Cambodian Premier League បូករួមទាំងក្រុមចំនួន៨ ទៀតឡើងពីវគ្គជម្រុះថ្នាក់ជាតិ៕