Kane អាចនឹងអវត្តមានសម្រាប់ជំនួបជាមួយ Man City ក្នុងកម្មវិធី ខារ៉ាបាវ បន្ទាប់ពីយប់មិញរងរបួស
Harry Kane រកបាន ២ គ្រាប់ក្នុងលទ្ធផលស្មើ ២-២ អោយក្លិប Tottenham Hotspur ជាមួយក្រុម Everton ប៉ុន្តែត្រូវបានអ្នកគាំទ្រសង្កេតឃើញថា ខ្សែប្រយុទ្ធរូបនេះលេងទាំងបង្ខំ ស្របពេលដែល Kane ហាក់បីដូចជាមានរបួស ។ Kane បានស៊ុតបញ្ជូលទីអោយលោក Jose Mourinho នៅនាទីទី ២៧ បន្ទាប់ពីកីឡាករ Gylfi Sigurdsson បានរកគ្រាប់បាល់តាមស្មើវិញនៅនាទី៣១ ដោយបាល់ពិន័យ១១ម៉ែត្រ។ ចូលដល់វគ្គទី២ Sigurdsson ដដែល បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុនវិញម្តងនៅនាទី៦២ តែរំលងមិនទាន់បានប៉ុន្មាននាទីផង Kane ក៏បានវាយបកទៅកាន់ក្រុមម្ចាស់ផ្ទះវិញនៅ៦នាទីបន្ទាប់ ពោលគឺនៅនាទី៦៨ ហើយចប់ការប្រកួតក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុ។
ប៉ុន្តែមានបញ្ហាមួយបានកើតឡើងនៅនាទីចុងក្រោយនៃការប្រកួត ខណៈដែល Kane ហាក់ដូចជារងរបួសកជើង។ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រខារ៉ាបាវទល់នឹងក្រុមមេឃខៀវ Manchester City ក្នុងរយៈពេល៩ថ្ងៃខាងមុខទៀត វាជាក្តីបារម្ភដ៏ធំមួយសម្រាប់មាន់ខ្នាយមាស Tottenham Hotspur ។ ប៉ុន្តែលោក Mourinho និយាយថា យើងត្រូវតែមានសុទិដ្ឋិនិយមចំពោះស្ថានភាពរបស់ Kane។ ជាមួយគ្នានោះបើយោងតាមបទសំភាសន៍ប្រាប់ទូរទស្សន៍ Sky Sports លោក Mourinho បានប្រាប់ថា ខ្ញុំមិនអាចប្រាប់អ្វីអោយលើសពីនេះបានទេ ព្រោះអ្វីៗមានកើតឡើងលឿនពេក៕