កម្ពុជាបញ្ជូនកីឡា ៤០ ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមនាប្រទេសវៀតណាម
កម្ពុជាបានបញ្ជូនកីឡាចំនួន ៤០ ប្រភេទ ដែលត្រូវបានសម្រេចដាក់បញ្ចូល ប្រកួតនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សូមសហព័ន្ធជាតិ គ្រូបង្វឹកទាំងអស់ ដែលពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមប្រកួត នៅប្រទេសវៀតណាម សូមពិនិត្រមើលប្រភេទកីឡា និងវិញ្ញាសារបស់ខ្លួន ដើម្បីរៀបចំកីឡាករ កីឡាការិនី និងខិតខំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសាដែលមានចែង ក្នុងតារាងកម្មវិធីផ្លូវការនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសុីហ្គេមនេះធ្វើឡើងនាប្រទេសវៀតណាម ដែលគ្រោងចាប់ផ្តើមចន្លោះ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ៕