តុលាការរុស្ស៊ីសម្រេចកាត់ទោសកំពូលកីឡាការិនីបាល់បោះអាមេរិក Brittney Griner ជាប់ពន្ធនាគារ៩ឆ្នាំ
តុលាការការរុស្ស៊ី បានសម្រេចកាត់ទោលកំពូលកីឡាការិនីបាល់បោះអាមេរិក Brittney Griner អោយជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ និងពិន័យជាប្រាក់ ១ម៉ឺន ៦ពាន់ដុល្លារ ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន។
កីឡាការិនីឆ្នើមរបស់សមាគមកីឡាបាល់បោះជាតិស្ត្រីអាមេរិក WNBAវ័យ៣១ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនអស់រយៈពេលជាង៥ខែមកហើយ បន្ទាប់ពីនាងត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៧ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានទីក្រុងម៉ូស្គូ ក្រោយរកឃើញមានបារីអេឡិចត្រូនិច Vaporizer ផ្ទុកប្រេង Hashish ដែលជាសារធាតុខុសច្បាប់នៅរុស្ស៊ី នៅក្នុងវ៉ាលីរបស់នាង។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានបញ្ជាក់ថា អាជ្ញាធរអាមេរិកកំពុងស្នើសុំទៅអាជ្ញាធររបស់រុស្ស៊ីក្នុងការនាំខ្លួនកីឡាការិនី Brittney Griner ដោយធ្វើការដោះដូរជាមួយអ្នកទោសពាក់ព័ន្ធនឹងការជួញដូរអាវុធពីរុស្ស៊ី Viktor Bout ដែលត្រូវជាប់ពន្ធនាគារ២៥ឆ្នាំនៅលើទឹកដីអាមេរិក។
អត្ថបទ៖ F11