
ខ្សែបម្រើ Barcelona Riqui Puig ឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ Los Angeles Galaxy
ខ្សែបម្រើ Riqui Puig របស់ Barcelona បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្លាស់ទៅចូលរួមក្លិប Los Angeles Galaxy នៅលីគកំពូលអាមេរិក Major League Soccer។
អ្នកចាត់ការ Barcelona លោក Xavi មិនបានដាក់បញ្ចូល Puig ក្នុងគម្រោងរបស់លោកនោះទេ ហើយក្លិបបានអនុញ្ញាតឲ្យគេ ចាកចេញដោយមិនមានតម្លៃខ្លួន។ សម្រាប់ការផ្ទេររបស់ Riqui Puig នេះដែរ ក្លិប Barcelona នឹងមានសិទ្ធិទិញយកកីឡាករវ័យ២២ ឆ្នាំត្រឡប់មកវិញ ហើយមានសិទ្ធិ ៥០ភាគរយ នៃប្រាក់ចំណូលពីការលក់រូបគេនាពេលអនាគត។
សម្រាប់តម្លៃ មិនត្រូវបានបញ្ចេញអោយដឹងនោះទេ ប៉ុន្តែភាគីក្លិប Los Angeles Galaxy បានបង្ហើបពីរយៈពេលកុងត្រាដែល Riqui Puig នឹងទទួលបានគឺ៣ឆ្នាំកន្លះ ពោលគឺដល់ឆ្នាំ២០២៥។
-អត្ថបទ F11