គ្រូ Chelsea អះអាងថាខ្សែការពារ AntoniRudiger បានស្នើសុំចាកចេញដោយខ្លួនឯង
ខ្សែការពារ Antonio Rudiger បានប្រាប់អ្នកចាត់ការ Thomas Tuchel ថារូបគេនឹងចាកចេញពីក្លិប Chelsea នៅរដូវក្តៅនេះ បន្ទាប់ពីបរាជ័យក្នុងការយល់ព្រមលើកិច្ចសន្យាថ្មី។
កិច្ចសន្យារបស់ Rudiger នៅ Chelsea នឹងផុតកំណត់ក្រោយបញ្ចប់រដូវកាលនេះ ហើយកីឡាករអាល្លឹម៉ង់បានច្រានចោលសំណើរបន្តកិច្ចសន្យាថ្មីជាមួយក្លិប និងស្នើសុំចាកចេញ។
លោក Tuchel ផ្ទាល់បានចេញមុខបញ្ជាក់ថា ព័ត៌មានទាំងនោះសុទ្ធតែជាការពិត។ ក្លិប Real Madrid, Juventus និង Paris Saint Germain សុទ្ធសឹងជាក្លិបដែលបានបង្ហាញការចាប់អារម្មណ៍លើខ្សែការពាររបស់ Chelsea រូបនេះ។
លោក Tuchel និយាយប្រាប់ថា “យើងបានផ្តល់គ្រប់យ៉ាង ប៉ុន្តែយើងមិនអាចបន្តប្រយុទ្ធទៀតឡើយព្រោះតែទណ្ឌកម្ម។ បើសិនគ្មានទណ្ឌកម្ម យើងក៏នឹងបន្តការប្រយុទ្ធរបស់យើងបន្តទៀត តែយើងពិតជាហត់ខ្លាំងណាស់ ហើយការសម្រេចចិត្តរបស់ Rudiger គឺយើងមិនអាចហាមឃាត់ឡើយ។”
The Nightmare-