
ជើងឯកថ្នាក់ខេត្ត ព្រៃវែង ប៉ះ អង្គរថៃហ្គឺរ ពានរង្វាន់ Hun Sen Cup ថ្នាក់ជាតិវគ្គ១៦ក្រុមចុងក្រោយ
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ថ្នាក់ជាតិ បានចាប់ឆ្នោតបែងចែកគូប្រកួតរួចរាល់ហើយ នាព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ បន្ទាប់បញ្ចប់ការប្រកួតថ្នាក់ខេត្តរួចរាល់ដែល ព្រៃវែង ជាជើងឯកដោយឈ្នះខេត្តត្បូងឃ្មុំ ។
វគ្គ៨ក្រុមនេះក្រុមដែលត្រូវប៉ះគ្នារួមមាន៖
ភ្នំពេញក្រោន vs អាស៊ីអឺរ៉ុប
អង្គរថៃហ្គឺរ vs ព្រៃវែង
បឹងកេត vs សៀមរាប
ព្រះខ័នរាជស្វាយរៀង vs សូលទីឡូអង្គរ
ណាហ្គាវើល vs អគ្គិសនី
គិរីវង់សុខសែនជ័យ vs នរគបាលជាតិ
សមាគមន៍កីឡា ខ ភ ម vs ខេត្តកែប
វិសាខា vs ត្បូងឃ្មុំ
សូមបញ្ជាក់ថា វគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ Hun Sen Cup នឹងធ្វើឡើងជើងទី១ ថ្ងៃទី១២, ១៣ ខែសីហា ខណៈការប្រកួតជើងទី២ ថ្ងៃទី១៩, ២០ ខែ សីហា ឆ្នាំ២០២០ ដោយត្រូវធ្វើការផ្លាស់ប្តូរទឹកដី ៕ រូបភាព ៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន