កីឡាការិនីបាល់ទាត់អេស្ប៉ាញម្នាក់បាត់បង់ឪពុក ក្រោយទើបលើកពាន World Cup ហើយ
កីឡាការិនី Olga Carmona របស់ក្រុមនារីជម្រើសជាតិអេស្ប៉ាញ ដែលរកគ្រាប់បាល់ជ័យជម្នះវគ្គផ្ដាច់ព្រ័ត្រ FIFA Women’s World Cup បានបាត់បង់ឪពុកជាទីស្រលាញ់ ហើយនាងទទួលបានដំណឹងដ៏ក្ដុកក្ដួលនេះ ក្រោយចប់ការប្រកួតកាលពីម្សិលមិញ។
Carmona បង្ហោះរូបភាពថើបមេដាយមាស លើគណនី Twitter របស់នាងភ្ជាប់នូវ caption ថា៖ “ខ្ញុំដឹងថាប៉ាបានមើលខ្ញុំប្រកួតនៅយប់នេះ ហើយប៉ាមានមោទនភាពចំពោះខ្ញុំ។ សូមទៅកាន់សុខតិភព”។
គួរដឹងដែរថា Olga Carmona ជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះតែមួយគត់លើក្រុមជម្រើសជាតិអង់គ្លេសឈានទៅលើកពាន World Cup នារី ២០២៣៕