Fred និង Bruno ដាក់ម្នាក់មួយគ្រាប់ឲ្យ Man UTD ស៊ី Spurs
Manchester United បានយកឈ្នះ Tottenham Hotspur ដោយលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួត Premier League។
ក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះបិសាចក្រហមមានឱកាសច្រើន តែសម្រេចទីមិនបាន។ ផ្ទុយទៅវិញ ចូលដល់វគ្គទី២ Jadon Sancho បាន assist ឲ្យ Fred ទាត់បញ្ចូលទីយ៉ាងល្អក្នុងនាទី៤៧ ដោយអ្នកចាំទី Hugo Lloris របស់ Spurs បានត្រឹមឈរមើល។
ដល់នាទី៦៩ Fred បានទាត់បុកជើងខ្សែការពារ Spurs លងទៅចំ Bruno ឈរពែនបញ្ចូលទីបានសម្រេច។
Man UTD បន្តនៅលេខ៥មាន១៩ពិន្ទុ នៅក្រោមក្រុមលេខ៣ Tottenham ៤ពិន្ទុ៕