អាយអេសអាយប្រមូលបានកីឡាករ២នាក់ពីទ័ព
អាយអេសអាយដង្កោសែនជ័យបាននាំចូលកីឡាករ២រូបដែលទើបចាកចេញពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺខ្សែការពារ វី ច័ន្ទដារ៉ា និងខ្សែបម្រើ អេល តហៀត។
ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។
អាយអេសអាយដែលកំពុងលេងនៅក្របខណ្ឌ Cambodian League 2 កំពុងពង្រឹងក្រុមបន្ថែមទៀតដើម្បីត្រៀមជើងទី២ និងពានសម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ ដែលពួកគេត្រូវប៉ះក្រុមខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា៕