ក្លិប Tiffy Army សម្រេចចែកផ្លូវជាមួយខ្សែប្រយុទ្ធ Bata
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសជាផ្លូវការក្នុងការបញ្ចប់កុងត្រា ជាមួយខ្សែប្រយុទ្ធ DZARMA BATA ។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះបានចូលរួមជាមួយ Tiffy Army នៅរដូវកាលថ្មីនេះ ខណៈចប់ជុំទី១ ក៏សម្រេចចែកផ្លូវគ្នាតែម្តង ក្រោយក្លិបនាំចូលកីឡាករ Timothy និង កីឡាករកូរ៉េខាងត្បូង Chan ។
Bata មានបទពិសោធន៍ច្រើនលេងនៅទឹកដីកម្ពុជា ដូចជាក្លិប បឹងកេត , ព្រះខ័នរាជ ស្វាយរៀង , អង្គរថាយហ្គឺរ , ភ្នំពេញក្រោន និង សូលទីឡូអង្គរ ជាដើម ៕