Newcastle ឈ្នះលើកដំបូង ខណៈ Barcelona ចាញ់លើកដំបូងក្រោមការដឹកនាំពី Xavi
មួយគ្រាប់ពី Callum Wilson ក្នុងនាទី៤០បានផ្ដល់ជ័យជម្នះលើកដំបូងដល់ Newcastle United ក្នុងការប្រកួត Premier League រដូវកាល២០២១/២០២២ នេះ។
ក្រុមរហស្សនាមសារិកាព្រៃបានយកឈ្នះ Burnley ដោយលទ្ធផល ១ទល់នឹង០។ ដូច្នេះពួកគេមាន១០ពិន្ទុពីការប្រកួត១៥ដង ស្ថិតនៅលេខ១៩។
លោក Eddie Howe អ្នកចាត់ការ Newcastle ជឿជាក់ថា ក្រុមរបស់លោកនឹងមានលទ្ធភាពគេចផុតពីតំបន់កាត់ចោល។
ផ្ទុយពីភាពរីករាយរបស់ Newcastle គឺនៅអេស្ប៉ាញឯណោះវិញ Real Betis បានបញ្ចប់ភាពមិនចាញ់របស់ Barcelona ក្រោមការដឹកនាំពីគ្រូបង្គោល Xavi តាមរយៈជ័យជម្ន០ទល់នឹង១។
Juanmi ជាអ្នករកគ្រាប់ជ័យជម្នះនេះដល់ Betis។
លោក Xavi បានឈ្នះ២ប្រកួតដំបូងក្នុងលីគចាប់ពីចូលកាន់តំណែងជាគ្រូបង្គោលមក និងបានស្មើ Benfica នៅ Champions League។ ប៉ុន្តែឥឡូវនេះ ពួកគេបានរអិលទៅលេខ៧នៅ La Liga ក្រោម Top 4 ៦ពិន្ទុ៕