សហព័ន្ធបាល់ទាត់ថៃដកតំណែងគ្រូបង្គោលក្រុមធំ Akira Nishino
ក្រុមបាល់ទាត់ជម្រើសជាតិថៃបានបញ្ចប់កិច្ចសន្យាគ្រូបង្គោល Akira Nishino ហើយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា បន្ទាប់ពីការសម្រេចចិត្តដោយថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ថៃ។ ការបញ្ចប់កុងត្រានេះបន្ទាប់ពីថៃធ្លាក់ត្រឹមជុំទី២ ជម្រុះ FIFA World Cup 2022។
សហព័ន្ធបាល់ទាត់ថៃកំពុងស្វែងរកគ្រូបង្គោលថ្មីដើម្បីដឹកនាំក្រុមថៃត្រៀមប្រកួតជម្រុះ AFC U23 Championship 2023 នៅខែកញ្ញា ខាងមុខ។
បច្ចុប្បន្ន គ្រូជំនួយ Anurak Srikerd កំពុងកាន់តំណែងជាគ្រូបង្គោលបណ្ដោះអាសន្ន។
លោក Akira Nishino ដែលធ្លាប់ជាគ្រូបង្គោលជម្រើសជាតិជប៉ុនផងនោះ បានចូលកាន់តំណែងគ្រូជម្រើសជាតិថៃទាំងក្រុមធំ និង U23 កាលខែកក្កដា ឆ្នាំ២០១៩។ កិច្ចសន្យារបស់លោកត្រូវអស់នៅឆ្នាំ២០២២៕