
កាតារក្លាយជាប្រទេសម្ចាស់ផ្ទះដែលចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ FIFA World Cup
កាតារក្លាយជាប្រទេសម្ចាស់ផ្ទះដែលចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ FIFA World Cup ក្នុងនោះប្រទេសនេះ បានចំណាយប្រាក់រហូតដល់២២០ពាន់លានដុល្លារអាមេរិកដើម្បីរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ដែលជាការចំណាយច្រើនបំផុតជាកំណត់ត្រា។
ការចំណាយដ៏ច្រើននេះ ភាគច្រើនលើការសាងសង់កីឡដ្ឋានថ្មី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ដែលមានតម្លៃចន្លោះពី ៦,៥ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារក្នុងមួយកីឡដ្ឋាន។
យ៉ាងណាក្រៅពីកីឡដ្ឋានថ្មីប្រទេសអារ៉ាប់ដែលទទួលបានសិទ្ធិរៀបចំកីឡាបាល់ទាត់ពិភពលោកជាលើកដំបូងមួយនេះ បានចំណាយប្រាក់រាប់រយពាន់លានដុល្លារទៀត ដើម្បីសាងសង់មជ្ឈមណ្ឌលច្នៃប្រឌិតដូចជាសណ្ឋាគារ ទីតាំងដឹកជញ្ជូនក្រោមដីដ៏ទំនើប និងអាកាសយានដ្ឋានជាច្រើន។
សូមបញ្ជាក់ថាការចំណាយជាង២២០ពាន់លានដុល្លាររបស់ប្រទេសកាតារ គឺខ្ពស់ជាងការចំណាយច្រើនជាងគេរបស់ប្រទេសប្រេស៊ីលដែលធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2014 ដែលកាលណោះបានចំណាយជាង ១៥ពាន់លានដុល្លារ៕
អត្ថបទ៖ F11