
Anthony Martial ថារឿងទៅ Manchester វិញកុំទាន់និយាយ ពេលនេះកំពុងសប្បាយចិត្តនឹងធ្វើរឿងនេះជាមួយ Sevilla
ខ្សែប្រយុទ្ធបារាំងដែលមិនសូវមានឪកាសលេងនៅទឹកដីអង់គ្លេស Anthony Martial បានបង្ហាញអារម្មណ៍សប្បាយចិត្តចាប់តាំងពីគេបានផ្លាស់ទៅប្រទេសអ៉េស្ប៉ាញជាមួយនឹងក្លឹប បាល់ទាត់ Sevilla ក្នុងលក្ខណខ្ចីជើងពាក់កណ្ដាលរដូវកាល។
យ៉ាងណាមិញចាប់តាំងពីចូលរួមលេងជាមួយ Sevilla គេបានបង្ហាញទម្រង់លេងល្អ នឹងត្រូវបានអ្នកគាំទ្រពេញចិត្តជាខ្លាំងជាពិសេសគ្រូបង្វឹកលោក Julen Lopetegui កាន់តែសប្បាយរីករាយជាមួយអ្វីដែល Martial បានផ្ដល់អោយលោក។ យ៉ាងណាក្ដីបន្ទាប់ពីជួយអោយ Sevilla ឈ្នះលើ Dinamo Zagrab ក្នុងលទ្ធផល៣-១ Martial បាននិយាយថា៖ “ពេលនេះរឿងទៅ Manchester United ក្នុងខែកក្កដា គឺទុកដោយឡែង គេគ្រាន់តែចង់ផ្ដោតលើការលេងអោយ Sevilla តែមួយមុខនាពេលនេះ” ។
សូមបញ្ចាក់ថា Anthony Martial កំពុងតែខំប្រឹងជួយអោយ Sevilla ទទួលបានពានណាមួយខណៈបច្ចុប្បន្ន Sevilla កំពុងតែឈរលេខ២ក្នុងតារាង La Liga នឹង ធ្វើបានល្អនៅ Europa League៕
អត្ថបទ៖ Monsoon