Man City រងពិន័យ១២ម៉ឺនផោនរឿងព័ទ្ធអាជ្ញាកណ្ដាល
Manchester City ទទួលរងការផាកពិន័យធ្ងន់ ក្រោយកីឡាករមានប្រតិកម្មខ្លាំងចំពោះអាជ្ញាកណ្តាលក្នុងការប្រកួតស្មើ ៣-៣ ជាមួយ Tottenham ។
Manchester City នឹងត្រូវបង់ប្រាក់ពិន័យចំនួន ១២ម៉ឺនផោនសម្រាប់ ដោយសារកីឡាករឡោមព័ទ្ធអាជ្ញាកណ្តាលអំឡុងពេលប្រកួតតទល់ Tottenham នៅថ្ងៃទី០៣ ខែធ្នូ។ ក្រុមរហស្សនាមមេឃខៀវក៏បានសារភាពថាពួកគេមិនអាចគ្រប់គ្រងស្ថានភាពនៅពេលនោះ។
ភាពចម្រូងចម្រាសបានកើតឡើងបន្ទាប់ពីស្ថានភាពនៅនាទី ៩០+៥ នៃការប្រកួតនៅ Etihad។ Erling Haaland ត្រូវបានជែងដួល តែបានក្រោកឈរយ៉ាងលឿនដើម្បីបន្តបញ្ជូនបាល់។
លោកអាជ្ញាកណ្តាល Simon Hooper ក៏បានលើកដៃឡើងដើម្បីផ្តល់ប្រៀបដល់ Man City ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែល Jack Grealish ចូលទៅជិតតំបន់ហាមឃាត់របស់ Tottenham លោក Hooper ស្រាប់តែផ្លុំកញ្ចែ។ លោកអាជ្ញាកណ្ដាលក៏បានសុំឱ្យ Man City ទាត់បាល់ហ្វ្រីឃីកក្នុងទីតាំងដែល Haaland ធ្វើខុស ហើយក៏បានផ្តល់កាតលឿងដល់ Emerson Royal ផងដែរ។ ការសម្រេចចិត្តនេះធ្វើឱ្យម្ចាស់ផ្ទះបាត់បង់ឱកាសទាត់បញ្ចូលទី។ Haaland បានប្រឈមអាជ្ញាកណ្ដាល ហើយទៅដល់ផ្ទះថែមទាំងផុសលើបណ្ដាញសង្គមថែមទៀត៕