Marcelo ក្លាយជាកីឡាករម្នាក់ទៀតលេងនៅ FIFA Club World Cup បាន៥ដង
ខ្សែការពារប្រេស៊ីល Marcelo បានក្លាយជាកីឡាករមួយរូបទៀតហើយដែលបានចូលរួមព្រឹត្តិការណ៍ FIFA Club World Cup ដល់ទៅ៥ដង។ មុននោះមាន Luka Modric, Toni Kroos និង Dani Carvajal។
Marcelo ក៏ក្លាយជាកីឡាករទី១ដែលលេងបាន៥ដងនោះតែនៅក្លិប២ផ្សេងគ្នា ដោយគេបានចូលរួម៤លើកមុននៅ Real Madrid មុនដល់ Fluminense នាពេលនេះ។
គួរដឹងដែរថា Marcelo បានរួមចំណែកជួយក្រុមប្រេស៊ីល Fluminense ឈ្នះក្រុមអេហ្ស៊ីប Al Ahly ២ទល់នឹង០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយត្រូវចាំជួប Manchester City ឬ Urawa Reds របស់ជប៉ុន៕