Mourinho ថា កីឡាករ Man UTD ខ្លះដែលលោកធ្លាប់ឱ្យចេញ នៅតែបន្តនៅក្លិបដដែល
លោក Jose Mourinho បង្ហើបថា Anthony Martial, Marcus Rashford, Luke Shaw និង Scott McTominay ជាកីឡាករដែលលោកចង់ឱ្យក្លិបលក់ចេញ តែពួកគេនៅតែបន្តនៅ Old Trafford ដល់បច្ចុប្បន្ន។
បុរសជនជាតិព័រទុយហ្គាល់បានបង្ហើបតាមរយៈកិច្ចសម្ភាសថា Shaw និង Martial ជាអ្នកដែលចង់ឱ្យចេញជាងគេ។ លោកក៏បានស្គាល់ចិត្តកីឡាករខ្លះកាន់តែច្បាស់ពេលប្ដូរចេញអំឡុងការប្រកួត តាមរយៈកាយវិការរបស់ពួកគេ។ លោកថា ពេលខ្លះភ្នាក់ងាររបស់ពួកគេថែមទាំងចោទលោកថា bully កីឡាករទៀតផង។
អតីតអ្នកចាត់ការ Chelsea និង Real Madrid បន្តថា លោកមិនស្ដាយចំពោះពេលវេលានៅ Old Trafford ទេ ព្រោះលោកបានប្រឹងប្រែងខ្លាំងណាស់។ លោកថា មានពេលខ្លះអ្នកគាំទ្របានច្រៀងចម្រៀងឈ្មោះលោកទៀតផង។
លោក Mourinho ធ្លាប់ដឹកនាំបិសាចក្រហមពីឆ្នាំ២០១៦ដល់២០១៨ ដោយឈ្នះ League Cup, Community Shields និង Europa League៕