
ស៊ុតចូល Dortmund យប់មិញ ខ្សែបម្រើកូរ៉េ Son Heung-min បង្កើតកំណត់ត្រាពិសេសមួយ (មានវីដេអូ)
ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវ Borussia Dortmund ៣ទល់នឹង០ នៃការប្រកួតពានរង្វាន់ UEFA Champion League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន Wembley។
៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែបម្រើកូរ៉េខាងត្បូង Heung-Min Son ខ្សែការពារ Jan Vertonghen និងខ្សែប្រយុទ្ធ Fernando Llorente។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នុះគឺ Son Heung-min បានបង្កើតកំណត់ត្រាពិសេសមួយដោយ អាចរកបាន៩គ្រាប់ ក្នុងចំណោម១១ប្រកួតគិតគ្រប់កម្មវិធីទល់នឹង Borussia Dortmund ហើយ ចូលរួមរកបាន១៦គ្រាប់ក្នុងការបង្ហាញខ្លួន១២លើកចុងក្រោយឲ្យ Spurs គិតគ្រប់កម្មវិធី ដោយក្នុងនោះទាត់ចូល១១គ្រាប់ និង Assist ៥គ្រាប់ផងដែរ។
គួរឲ្យដឹងថា ការប្រកួតជើងទី២រវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិនា ខាងមុខនេះនៅទឹកដីអាល្លឺម៉ង់ នាទីលាន Signal Iduna Park វិញម្តង។
ទស្សនាវីដេអូហាយឡាយ៖