Rooney ថា គ្មានគម្រោងនាំ Lingard ទៅ D.C United ទេ
លោក Wayne Rooney គ្រូបង្គោលក្រុម D.C United នៃក្របខណ្ឌកំពូលអាមេរិក ទទូចថា មិនមានគម្រោងផ្ទេរយកខ្សែបម្រើ Jesse Lingard ដែលកំពុងទំនេរក្រោយចេញពី Nottingham Forest។
Rooney ថ្លែងថា មិនដឹងបានព័ត៌មានពីណាទេដែលថា ក្រុមរបស់លោកចង់នាំយកអតីតសិស្សប្អូននៅ Manchester United ខាងលើ។ លោកថា គ្មានចំណាប់អារម្មណ៍ទេ។ឮ
Lingard បានចាកចេញពី Nottingham ក្រោយចប់រដូវកាល២០២២/២០២៣ ជាទីរូបគេទទួលបានថ្លៃនឿយហត់១៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលជាតម្លៃខ្ពស់ជាងគេបំផុតក្នុងក្រុម។
គេបង្ហាញខ្លួនពេញ៩០នាទីចុងក្រោយបង្អស់កាលខែសីហា ឆ្នាំ២០២២ ដែលពេលនោះឈ្នះ West Ham ១ទល់នឹង០។ ៣ប្រកួតចុងក្រោយ កីឡាករវ័យ៣០ឆ្នាំចូលលេងបានតែ៦០នាទីប៉ុណ្ណោះ៕