CR7 ប្រកាសពីការបាត់បង់កូនភ្លោះប្រុស
Cristiano Ronaldo ប្រកាសថា កូនភ្លោះប្រុសរបស់គេម្នាក់់បានចែកឋានហើយ នៅសល់តែកូនស្រី។
ខ្សែប្រយុទ្ធ Manchester United បានចាត់ទុកការបាត់បង់នេះជារឿងដ៏ឈឺចាប់មួយក្នុងជីវិតដែលឪពុកម្ដាយគ្រប់រូបអាចយល់បាន។
គេក៏ទទួលបានការលើកទឹកចិត្តពីមិត្តរួមក្រុមផ្សេងៗដែរ។
បូករួមទាំងកូនភ្លោះស្រីដែលនៅសល់ Cristiano Ronaldo មានកូន៥នាក់ដែលក្នុងនោះមាន Ronaldo Junior (កើតឆ្នាំ២០១០), Mateo (កើតឆ្នាំ២០១៧) Eva និង Alana Martina (កើតឆ្នាំ២០១៧ ដែលជាកូនមានអ្នកពរពោះជំនួស)៕