ស្ត្រីវ័យ១០៩ឆ្នាំម្នាក់ក្លាយជាអ្នកកាន់ភ្លើងគប់អូឡាំពិកចាស់ជាង
លោកយាយ Shigeko Kagawa អាយុ ១០៩ ឆ្នាំបានក្លាយជាអ្នកកាន់ភ្លើងគប់អូឡាំពិកចាស់ជាងគេ បន្ទាប់ពីគាត់បានចូលរួមក្នុងការទទួលភ្លើងគប់នៅក្រុងណារ៉ានាពីថ្ងៃចន្ទ ១២ ខែមេសា។
លោកយាយមានកំណើតឆ្នាំ១៩១១បានបំបែកឯតទគ្គកម្មពីលោកយាយ Aida Mendes ជនជាតិប្រេស៊ីលដែលបានកាន់ភ្លើងគប់អូឡាំពិកក្រុងរីយ៉ូ នៅក្រុងម៉ាកាប៉ា ប្រទេសប្រេស៊ីលនៅពេលគាត់មានអាយុ ១០៧ ឆ្នាំកាលពីខែមិថុនាឆ្នាំ ២០១៦ ។
លោកយាយ Kagawa គឺជាមនុស្សចាស់ទី២របស់ជប៉ុនដែលបានចូលរួមបញ្ជូនបន្តភ្លើងគប់អូឡាំពិកចាប់តាំងពីបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។ លោក Shitsui Hakoishi អាយុជាង ១០៤ ឆ្នាំបានកាន់ភ្លើងក្រោមតំណក់ភ្លៀងនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ នៅ Nasukarasuyama ខេត្ត Tochigi។
ប៉ុន្តែកំណត់ត្រាពិភពលោកនេះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅខែក្រោយនៅពេលដែលលោកយាយ Kane Tanaka ដែលជាពលរដ្ឋមានអាយុចំណាស់ជាងគេបំផុតនៅលើពិភពលោកបានត្រៀមកាន់ភ្លើងគប់អូឡាំពិក។
លោកតា Tanaka អាយុ ១១៧ ឆ្នាំត្រូវបានទទួលស្គាល់ដោយសៀវភៅឯតទគ្គកម្មហ្គីនណេសថាជាមនុស្សចំណាស់ជាងគេបំផុតនៅលើពិភពលោក និងជាពលរដ្ឋជាន់ខ្ពស់របស់ជប៉ុនរួចទៅហើយ៕