PSG ត្រៀមប្តឹងសារព័ត៌មានណាដែលចុះផ្សាយរឿង Kylian Mbappe ទទួលលុយ៦៣០លានអឺរ៉ូលើកុងត្រា៣ឆ្នាំ
កាលពីម្សិលមិញ មានសារព័ត៌មានបារាំងមួយបានចុះផ្សាយថា ការបន្តកិច្ចសន្យាថ្មីរបស់ Kylian Mbappe នៅ Paris Saint Germain គឺត្រូវនឹងបានប្រាក់ចំនួន៧២លានអឺរ៉ូក្នុង១ឆ្នាំ ហើយបានលុយបន្ថែមទៀត១៨០លានអឺរ៉ូដែលចែកជា៣ដំណាក់កាល រួមជាមួយលុយស្មោះជាមួយនឹងក្លឹបសម្រាប់ទីផ្សារដោះដូរកីឡាករ២៤០លានអឺរ៉ូទៀត។
ភ្លាមៗនោះ តំណាងរបស់ PSG បានចេញមុខមកបដិសេធរាល់ការចុះផ្សាយរឿង Kylian Mbappé មានកុងត្រា៣ឆ្នាំក្នុងតម្លៃ៦៣០លានអឺរូ ខណៈក្លឹបរបស់មហាសេដ្ឋីអារ៉ាប់នឹងចាត់វិធានការច្បាប់ លើអ្នកដែលបានចុះផ្សាយព័ត៌មានមិនពិតទាំងអស់នេះ។
គួរឱ្យដឹងថា នៅក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាលនេះខ្សែប្រយុទ្ធ Kylian Mbappe ស្ទើរតែសម្រេចការផ្លាស់ទៅកាន់ Real Madrid ទៅហើយ ក្រោយពីព្រមព្រៀងជាមួយប្រធានក្លឹប Florentino Perez រួចរាល់ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរវិញភ្លាមៗក្រោយយល់ព្រមបន្តកុងត្រាថ្មីនៅ PSG បន្តទៀត។