
អ្នកតំណាង Haaland ថា ខ្សែប្រយុទ្ធរូបនេះមានតម្លៃលក់ចេញ២០០លានអឺរ៉ូ
អ្នកស្រី Rafaela Pimenta បញ្ចាក់ថា តម្លៃលក់ចេញរបស់ Erling Haaland នៅ Manchester City នឹងត្រូវបានអនុវត្តពីឆ្នាំ២០២៤តទៅ គឺមានតម្លៃ២០០លានអឺរ៉ូ។
ទន្ទឹមនឹងនេះ សារព័ត៌មានអង់គ្លេសរាយការណ៍ថា តម្លៃលក់ចេញនេះអនុវត្តតែចំពោះក្លិបនៅក្រៅ Premier League ប៉ុណ្ណោះ។ ពួកគេត្រូវចាយចាប់ពី២០០លានអឺរ៉ូឡើង។ តម្លៃនេះនឹងថយចុះពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈពេលនៃកិច្ចសន្យារបស់ Haaland នៅ Man City។
ការផ្សព្វផ្សាយរបស់អ្នកស្រី Pimenta បែបនេះនឹងធ្វើឲ្យលោក Pep Guardiola មិនសប្បាយចិត្ត ព្រោះលោកធ្លាប់ប្រកាសកាលខែមុនថា Haaland មិនមានតម្លៃលក់ចេញទៅអ្វីទេ វាជារឿងមិនពិតឡើយ៕