កីឡដ្ឋានហនុមានឈរលើគេសម្រាប់ចំនួនអ្នកទស្សនាផ្ទាល់នៅលីគកំពូលសប្ដាហ៍ទី១
កីឡដ្ឋានហនុមានទទួលបានអ្នកចូលរួមទស្សនាដោយផ្ទាល់ច្រើនជាងគេក្នុងសប្ដាហ៍ទី១នៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២២។
កីឡដ្ឋាននៅខេត្តសៀមរាបមួយនេះទទួលបានអ្នកទស្សនាផ្ទាល់សរុប១១៨១នាក់ ពេលទទួលការប្រកួតរវាងអង្គរថាយហ្គឺរ និងវិសាខា នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា។
លំដាប់ទី២បានទៅលើកីឡដ្ឋានខេត្តស្វាយរៀងដែលមាន ១១៥១នាក់ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី០៨ ខែមីនា រវាងព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ។
ចំណែកលំដាប់ទី៣បានទៅលើកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់បឹងកេត ដោយទទួលបាន៥៨១នាក់ពេលប៉ះណាហ្គាវើលដ៍ នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា។
នៅថ្ងៃដដែលនោះ កីឡដ្ឋាន Tiffy Army ទទួលបានអ្នកចូលរួមផ្ទាល់៥៥០នាក់ពេលម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទប្រកួតជាមួយក្រុមការពារជើងឯកភ្នំពេញក្រោន៕