
Liverpool ឡើងមកឈរនៅកំពូលតារាង Premier League បណ្តោះអាសន្នក្រោយយកឈ្នះ Fulham ២-១ (មានវីដេអូ)
ក្រុមហង្សក្រហម Liverpool បានឡើងមកឈរនៅកំពូលតារាងក្របខ័ណ្ឌ Premier League បណ្តោះអាសន្នក្រោយពីយកឈ្នះ Fulham ដោយលទ្ធផល២ទល់នឹង០កាលពីយប់មិញ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងការប្រកួតនាកីឡដ្ឋាន Craven Cottage ក្រុមភ្ញៀវរកគ្រាប់បាល់នៅវគ្គទី១ដោយខ្សែបម្រើ Sadio Mane នៅនាទីទី២៦ ខណៈក្រុមម្ចាស់ផ្ទះក៏បានដាក់សំពាធខ្លាំងផងដែរដើម្បីរកគ្រាប់បាល់តាមស្មើមកវិញ ហើយនៅនាទីទី៧៤ ខ្សែប្រយុទ្ធ Ryan Babel ក៏ស៊ុតគ្រាប់បាល់ឱ្យ Fulham តាមស្មើមកវិញ ប៉ុន្តែ James Milner អាចរកគ្រាប់បាល់នាំមុខមកវិញសារថ្មីឱ្យ Liverpool នៅនាទីទិ៨១ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។
គិតមកត្រឹមសប្តាហ៍នេះ Liverpool មាន៧៦ពិន្ទុនៅក្នុងដៃដោយឈរនៅកំពូលតារាង ខណៈ Man City នៅលេខ២មាន៧៤ពិន្ទុតែនៅសល់១ប្រកួតទៀត ហើយ Fulham នៅលេខ១៩ក្នុងតំបន់កាត់ចោលដោយមាន១៧ពិន្ទុតែប៉ុណ្ណោះ។
ទស្សនាវីដេអូហាយឡាយ៖