ថ្ងៃនេះ ពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចាប់ផ្តើមប្រកួត
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ (ឆ្នាំ២០២០) ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០ ដោយ ក្នុងនោះក្រុមខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ត្រូវដើរតួជាម្ចាស់ផ្ទះ ។
ក្រុមមានមូលដ្ឋាននៅទឹកដីអង្គរដែលបានទំលាក់ខេត្តកណ្តាល ត្រូវបានបើកកីឡដ្ឋាន សៀមរាប វេលាម៉ោង ៣ រសៀលស្វាគមន៍ក្រុមខ្លាំង ព្រៃវែង ។ ចំណែកក្រុមការពារតំណែង ជើងឯក ត្បូងឃ្មុំ ត្រូវទទួលក្រុមខេត្តកែប វេលាម៉ោង ៣ រសៀលនាទីលានបាល់ទាត់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ។
សម្រាប់ការប្រកួតជើងទី២ដែលត្រូវផ្តាស់ប្តូរទឹកដី នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ ដោយក្រុមខេត្ត ព្រៃវែង និង ខេត្តកែប ត្រូវធ្វើជាម្ចាស់ផ្ទះវិញម្តង ៕