ចាន់ ប៊ុនហឿន សម្រេចបំណងបើករថយន្ដជួបឪពុកម្ដាយ
ចាន់ ប៊ុនហឿន បានសម្រេចបំណងបើករថយន្ដជូនឪពុកម្ដាយហើយ ក្រោយឈ្នះពិន្ទុកីឡាករ មឿន សុខហ៊ុច ក្នុងការប្រកួតដណ្ដើមរថយន្ដ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។
ប៊ុនហឿន ឈ្នះពិន្ទុដោយឯកច្ឆ័ន្ទលើមិត្តរួមជាតិសុខហ៊ុច ក្រោយតស៊ូ៣ទឹកពេញ។ ក្នុងនោះសុខហ៊ុចក៏ត្រូវបានអាជ្ញាកណ្ដាលរាប់មួយលើកដែរ។
ប៊ុនហឿន បានក្លាយជាកីឡាករម្នាក់ទៀតដែលបានរថយន្ដ បន្ទាប់ពីព្រំ សំណាង, ធឿន ធារ៉ា, ឃីម បូរ៉ា, អេ អាំម៉ារីន និង លន បញ្ញា។
ប៊ុនហឿន មកពីក្លិប KKIF បានលើកឡើងថា ប្រសិនបើគេឈ្នះបានរថយន្ដមែននោះ គេនឹងទៅជួបឪពុកម្ដាយរបស់គេដែលកំពុងមានជីវភាពខ្វះខាតនៅផ្ទះ៕
រូបភាព ៖ Facebook អេដមីនគីមសង់