
AC Milan កាន់តែកៀកយកកីឡាកររូបនេះពី Liverpool ដោយគ្មានតម្លៃខ្លួន
AC Milan បានដាក់សំណើររួចហើយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Divock Origi លើការផ្ទេរដោយមិនមានតម្លៃខ្លួន។
Origi បានបដេសេដមិនបន្តកុងត្រាជាមួយ Liverpool នៅក្នុងកិច្ចសន្យាបច្ចុប្បន្នដែលនឹងផុតកំណត់នៅខែមិថុនានេះ ហើយ AC Milan កំពុងជំរុញខ្លាំងឱ្យកិច្ចព្រមព្រៀងនេះបានជោគជ័យឆាប់ៗផងដែរ។
បញ្ចាក់ថា Divock Origi បានបង្ហាញខ្លួនតិចបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនៅ Liverpool ជាហេតុធ្វើអោយគេសម្រេចចិត្តចង់ចាកចេញបើទោះជាបានឈ្នះពានជាមួយក្លឹបក៏ដោយ៕
-Monsoon-