Southgate មិននិយាយរឿង Man UTD ព្រោះផ្ដោតការងារជម្រើសជាតិ
លោក Gareth Southgate ទទូចថា មិនទាន់បានគិតពីការងារនៅ Manchester United ព្រោះចង់ផ្ដោតសំខាន់លើការងារជម្រើសជាតិអង់គ្លេស។
“ជាដំបូងខ្ញុំជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បេសកកម្មរបស់ខ្ញុំគឺនាំយកជើងឯកទ្វីបអឺរ៉ុប។ លើសពីនេះ Manchester United ក៏មានគ្រូបង្វឹកដែរ វាខ្វះការគោរព នៅពេលដែលសារព័ត៌មានផ្សព្វផ្សាយថាខ្ញុំ នឹងដឹកនាំនៅ Old Trafford ។ អ្វីគ្រប់យ៉ាងគួរតែឈប់នៅទីនេះ។ ខ្ញុំគ្មានអ្វីត្រូវនិយាយអំពី Man Utd ទៀតទេ។” នេះជាការសង្កត់ធ្ងន់របស់លោក Southgate។
មុននេះសារព័ត៌មានអង់គ្លេសបានរាយការណ៍ថាលោក Sir Jim Ratcliffe ចង់អញ្ជើញ Gareth Southgate មកជំនួស Erik ten Hag។ កិច្ចសន្យារវាងលោក Southgate និងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសមានសុពលភាពដល់ដំណាច់ឆ្នាំនេះ ប៉ុន្តែភាគីទាំងសងខាងមិនទាន់បានបន្តនៅឡើយ។
ហេតុផលដែល Southgate ទាក់ភ្នែករបស់ម្ចាស់ Man UTD គឺដោយសារតែទំនាក់ទំនងជិតស្និទ្ធជាមួយលោក Dan Ashworth ដែលជានាយកកីឡារបស់ បិសាចក្រហម៕