Man city បានដាក់តម្លៃ ៨០លានផោន ជាថ្នូរនៃការលក់ Raheem Sterling
Raheem Sterling ចាប់ផ្តើមមិនសប្បាយចិត្តជាមួយក្លិប Man City ក្រោមការដឹកនាំដោយលោក Pep Guardiola ខណៈដែលរូបគេមិនសូវបានដាក់ឲ្យចូលលេងជាជម្រើស១១នាក់សម្រាប់រដូវកាលប្រកួតប្រជែងថ្មីនេះ ក៏បានធ្វើឲ្យរូបគេចង់ស្វែងរកកន្លែងថ្មីដើម្បីបញ្ជេញសមត្ថភាពឲ្យបានទៀងទាត់ ហើយគោលដៅមួយទៀតនោះគឺការចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំក្រោយនេះ។
ក្រោយទទួលដំណឹងអំពីការចង់ចាកចេញរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះ បានធ្វើឲ្យក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍លើកីឡាករខ្សែបម្រើសប្រយុទ្ធរូបនេះ ដើម្បីយកមកពង្រឹងក្រុមឲ្យរឹងមាំជាងមុន ទោះបីជាក្លិបកំពុងជួបបញ្ហាវិបត្តិហិរញ្ញវត្ថុក៏ដោយ។
ជាមួយគ្នានេះ មិនមែនមានតែ Barcelona ម្នាក់ទេដែលចង់ទិញ Raheem Sterling ក្នុងនោះក៏មានក្លិបផ្សេងៗទៀត បានចាប់អារម្មណ៍ចង់ទិញកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ស្របពេលដែល Man city បានដាក់តម្លៃ ៨០លានផោន ជាថ្នូរនៃការលក់ Raheem Sterling៕