ឡោ សំណាង អាចប្រកួតបានវិញហើយ
កីឡាករគុនខ្មែរជើងចាស់ ឡោ សំណាង អាចឡើងសង្វៀនប្រកួតលក្ខណៈអន្តរជាតិវិញហើយនៅថ្ងៃសៅរ៍នេះនាខេត្តព្រៃវែង ក្រោយការជួយជូនទៅពិនិត្យសុខភាពដោយសំណាក់លោកឧកញ៉ា ស្រី ចាន់ថន។
លោកឧកញ់ា ស្រី ចាន់ថន បានសរសេរបែបនេះ ៖ លោកឧកញ៉ា ស្រី ចាន់ថន បញ្ជាក់ថា: ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរព ដោយមានការព្រួយបារម្ភពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរទៅលើសុខភាពរបស់កីឡាករ ឡោ សំណាង ដូច្នេះសហព័ន្ធបានសម្រេចផ្អាកការប្រកួតរបស់គាត់នៅសប្ដាហ៍នេះ បន្ទាប់មកខ្ញុំក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យជំនាញជាច្រើនកន្លែងដើម្បីពិនិត្យទៅលើសារពាង្គកាយរបស់គាត់ទាំងមូល ហើយជាលទ្ធផលបានបង្ហាញថា គាត់អាចប្រកួតបាន ដូច្នេះសង្វៀនKKIF និងផ្ដល់ឱកាសឲ្យគាត់ប្រកួត នៅពេលក្រោយបន្ទាប់ទៀតនាពេលឆាប់ៗខាងមុខនេះ អាស្រ័យដូចដែលបានជម្រាបជូនខាងលើ សូមពុកម៉ែបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរមេត្តាជ្រាបជាព័ត៌មានសូមអរគុណ។”
គួរដឹងដែរថា នៅថ្ងៃព្រហស្បតិ៍កន្លងទៅ វេជ្ជបណ្ឌិតសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានពិនិត្យ និងបញ្ជាក់ថា លោក ឡោ សំណាង មិនអាចឡើងប្រកួតបានឡើយ ក្រោយមើលឃើញថា សុខភាពរបស់លោកមិនទាន់ល្អ ទោះមានការបញ្ជាក់ពីសាមីខ្លួនក៏ដោយ៕