ខ្សែបម្រើយុវជនរបស់ Man Utd ៖ ខ្ញុំជាកីឡាករផ្សេងបើប្រៀបធៀបនឹងប៉ារបស់ខ្ញុំ
(BC-99)
ខ្សែបម្រើវ័យជំទង់របស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Charlie Savage បាននិយាយថាគេជាកីឡាករផ្សេងម្នាក់ទៀតបើប្រៀបធៀបនឹងឪពុករបស់ខ្លួនគឺលោក Robbie Savage។
Robbie Savage ត្រូវបានគេស្គាល់ថាជាខ្សែបំរើប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែបំរើប្រយុទ្ធដ៏ឆ្នើមបំផុតនៅ Premier League ពេលដែលលោកនៅជាកីឡាកររបស់ Leicester City ក៏ប៉ុន្តែខ្សែបម្រើវ័យជំទង់ Charlie Savage ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកបានប្រាប់សារព័ត៌មានថា “វាពិតជាល្អណាស់ក្នុងការលេងត្រាប់តាមអ្វីដែលប៉ាខ្ញុំបានលេងឱ្យក្លិបក៏ដូចជាជម្រេសជាតិវេលស៍។ តែយើងទាំងពីរមានភាពខុសគ្នា។ ប៉ារបស់ខ្ញុំគាត់មានភាពស្វាហាប់ចំណែកខ្ញុំមានអ្វីដែលលើសពីអ្នកលេងបាល់ទៅទៀត។ ខ្ញុំគិតថាខ្ញុំជាអ្នកបញ្ចប់ទីល្អជាងគាត់ផងដែរ។ គាត់មិនចូលចិត្តឱ្យខ្ញុំនិយាយបែបនេះទេ ប៉ុន្តែប្រសិនបើខ្ញុំអាចមានអាជីពបានត្រឹមពាក់កណ្តាលដែលគាត់មាននោះខ្ញុំប្រាកដជាសប្បាយចិត្តខ្លាំងណាស់” ។
គួរបញ្ជាក់ថាលោក Robbie Savage ក៏ធ្លាប់ជាកីឡាករដែលដុះដាលចេញពីថ្នាលរបស់ក្លិបបិសាចក្រហម Manchester United ម្នាក់ផងដែរនាអឡុងឆ្នាំ ១៩៩៣-៩៤ ដែលនៅពេលនោះលោកមានអាយុ១៩ឆ្នាំនៅឡើយ។ Robbie បានបំពេញអាជីពបានយ៉ាងល្អរបស់ខ្លួនពេលផ្លាស់មកកាន់ Leicester City និង Birmingham City។