គ្រូបង្វឹក Barcelona និយាយថាគ្មានកីឡាករណាសាកសមឈ្នះ Ballon d’Or ឆ្នាំនេះជាង Lionel Messi ទេ
គ្រូបង្វឹក FC Barcelona លោក Ronald Koeman បាននិយាយថា គ្មានកីឡាករណាសាកសមក្នុងការឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះជាងខ្សែប្រយុទ្ធ Lionel Messi ឡើយ។
ការនិយាយបែបនេះរបស់បុរសជនជាតិហូឡង់គឺនៅក្រោយពេលដែលម្ចាស់ពានរង្វាន់បាល់មាន៦សម័យទើបតែឈ្នះពានរង្វាន់ Copa America ជាលើកដំបូងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
Ronaldo Koeman បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា៖ “តាមការគិតរបស់ខ្ញុំ Lionel Messi គឺជាបេក្ខភាពដ៏សាកសមបំផុតក្នុងការឈ្នះពានរង្វាន់នេះនៅក្នុងឆ្នាំនេះ ព្រោះគេមានរដូវកាលដ៏អស្ចារ្យជាមួយនឹងក្លឹបរួមជាមួយនឹងក្រុមជម្រើសជាតិផងដែរ។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បច្ចុប្បន្នមិនទាន់មានក្លឹបលេងនៅឡើយទេក្រោយកុងត្រារបស់ខ្លួននៅជាមួយ FC Barcelona បានផុតកំណត់ ខណៈការចរចារក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដី Camp Nou កំពុងតែឈានដល់ការសម្រេចជាផ្លូវការក្នុងពេលឆាប់ៗនេះហើយ៕