ធ្លាយរឿងកីឡាករ Man UTD ចាប់ផ្ដើមមន្ទិលលើសមត្ថភាពលោក Rangnick
បញ្ហាបានកើតឡើងហើយជាមួយអ្នកចាត់ការ Ralf Rangnick បន្ទាប់ពីមានដំណឹងថា កីឡាករមួយចំនួនមិនសប្បាយចិត្តចំពោះគ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ។
បើតាមសារព័ត៌មាន Sky Sports កីឡាករមានការសង្ស័យចំពោះសមត្ថភាពរបស់លោក Rangnick និងទំនងមិនស័ក្ដិសមចំពោះការងារនៅ Old Trafford។ ក្រោយចាញ់ Wolverhampton ១ទល់នឹង០ ដើមសប្ដាហ៍នេះ កីឡាករជាច្រើនលើកឡើងថា មិនអាចសម្របទៅនឹងក្បួន ៤-២-២-២។
ប្រភពមួយចំនួនថ្លែងថា “៖កីឡាករជាច្រើនត្រៀមខ្លួនរួចរាល់ដើម្បីលេង ប៉ុន្តែគ្រូបង្វឹកមិនអាចអភិវឌ្ឍសក្ដានុពលរបស់កីឡាករបាន។”
ប្រភពខ្លះក៏លើកឡើងថា ផែនការរបស់លោក Rangnick បានបរាជ័យទៅហើយ បន្ទាប់ពីមានការផ្ទុះកូវីដ១៩នៅក្លិប ដែលធ្វើឲ្យប៉ះពាល់ដល់គុណផលកីឡាករ។
ក្រោយដឹកនាំបាន៦ប្រកួត លោក Rangnick ឈ្នះ៣ ស្មើ២ និងចាញ់១។ បិសាចក្រហមកំពុងឈរនៅលេខ៧ មាន៣១ពិន្ទុពីក្រោមក្រុមកំពូលតារាង Manchester City ២១ពិន្ទុ៕